សេវាកម្ម

លី ហួរ វេរលុយ ជាក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់ដ៏ធំមួយនៅប្រទេសកម្ពុជាមានភ្នាក់ងារជាង ៤៥០០កន្លែង ស្ថិតនៅទូទាំងប្រទេសកំពុងផ្តល់សេវាជូនអតិថិជនជារៀងរាល់ថ្ងៃតាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតធានាបាននូវសុវត្តិភាពទ្វេដង និងទំនុកចិត្តទ្វេដងជូនអតិថិជន។ ក្រុមហ៊ុនមានផ្តល់នូវសេវាដូចខាងក្រោម៖

  • សេវាផ្ទេរប្រាក់: អនុញ្ញាតឲ្យអ្នកផ្ញើ និងអ្នកទទួលប្រាក់នៅគ្រប់ភ្នាក់ងារ លី ហួរ វេរលុយ ក្នុង៣រូបិយប័ណ្ណ ដុល្លារ រៀល និងបាត។
  • ការទូទាត់ប្រាក់រវាង B2B: អនុញ្ញាតឲ្យក្រុមហ៊ុនដៃគូអាចធ្វើការទូទាត់សាច់ប្រាក់ បើកប្រាក់បៀវត្ស ទូទាត់ការចំណាយ និងការប្រមូលសាច់ប្រាក់។
  • កាតសមាជិក លី ហួរ: ជាមួយកាតសមាជិក លី ហួរ អតិថិជនមានការបញ្ចុះតម្លៃយ៉ាងច្រើនក្នុងការផ្ទេរប្រាក់។
  • ទូទាត់វិក្កយបត្រ: អនុញ្ញាតឲ្យមានការទូទាត់វិក្កយបត្រដូចជា ថ្លៃទឹកភ្លើង និងអ៊ិនធើណិត។
  • ការបញ្ចូលលុយទូរស័ព្ទ: អនុញ្ញាតឲ្យបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទគ្រប់ប្រព័ន្ធ។
  • លី​ ហួរ Pay (កម្មវិធីទូរស័ព្ទ): អនុញ្ញាតឲ្យអតិថិជនធ្វើប្រតិបត្តិការគណនីផ្ទាល់ខ្លួនតាមរយៈទូរស័ព្ទស្មាតហ្វូន។
  • លី ហួរ ពាណិជ្ជករ: អនុញ្ញាតឲ្យអតិថិជនបង់វិក្កយបត្ររបស់ពួកគេនៅទីតាំងពាណិជ្ជករផ្ទាល់ (Tap and Pay/Scan and Pay).
  • សេវាផ្ទេរប្រាក់ឆ្លងប្រទេស: អនុញ្ញាតឲ្យកម្មករកម្ពុជាធ្វើការនៅក្រៅប្រទេសអាចផ្ទេរប្រាក់ទៅផ្ទះរបស់ពួកគេបានដូចជា ម៉ាឡេស៊ី ថៃ និងកូរ៉េខាងត្បូង។
  • ការទូទាត់តាមអេឡិចត្រូនិច: អនុញ្ញាតឲ្យភ្ញៀវទេសចរធ្វើប្រតិបត្តិការសាច់ប្រាក់នៅកម្ពុជា (Ly Hour Wepay, WeChat, Alipay)

តំបន់ប្រតិបត្តិការ

ក្រុមហ៊ុនមានការិយាល័យចុះបញ្ជីស្ថិតនៅអាគារលេខ ៨៥-៨៨ មហាវិថីគីមអ៉ីលស៊ុង (២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោគ រាជធានីភ្នំពេញ និងមានភ្នាក់ងារជាង ៤៥០០កន្លែងកំពុងផ្តល់សេវាជូនអតិថិជននៅទូទាំងប្រទេសកម្ពុជា។